Smart
យល់ដឹង

ការប្រើប្រាស់រូបិយប័ណ្ណអឺរ៉ូរួម និង ការព្យាករណ៍រូបិយប័ណ្ណរួមនៅអាស៊ាន

ហាមដាច់ខាតចំលងយកអត្ថបទពី បុត្រខ្មែរ (www.botkhmer.com) ទៅប្រើប្រាស់ដោយគ្មានការអនុញ្ញាតិ
Loading...

មាតិកា

សេចក្តីផ្តើម

ជំពូកទី១ រូបិយប័ណ្ណអឺរ៉ូ         

១.  ប្រវត្តិរូបិយប័ណ្ណអឺរ៉ូ

២. មូលហេតុនៃការបង្កើតរូបិយប័ណ្ណអឺរ៉ូរួម

៣. ឥទ្ធិពលវិជ្ជមាននៃការប្រើប្រាស់ រូបិយប័ណ្ណអឺរ៉ូរួម នៅក្នុងសេដ្ឋកិច្ច

៤.  ឥទ្ធិពលអវិជ្ជមាននៃការប្រើប្រាស់ រូបិយប័ណ្ណអឺរ៉ូរួម នៅក្នុងសេដ្ឋកិច្ច

៥.  ប្រទេសដែលប្រើប្រាស់ និងមិនប្រើប្រាស់រូបិយប័ណ្ណអឺរ៉ូ

    ៥.១  ប្រទេសដែលប្រើប្រាស់រួបិយប័ណ្ណអឺរ៉ូ

    ៥.២  ប្រទេសដែលមិនប្រើប្រាស់រូបិយប័ណ្ណអឺរ៉ូ

៦.    មូលហេតុដែលនាំអោយអឺរ៉ូមានវិបត្តិ និងដំណោះស្រាយ

៧. អនាគតរបស់រូបិយប័ណ្ណអឺរ៉ូ

៨. សរុបអំពីគុណសម្បត្តិ និង វិបត្តិរបស់អឺរ៉ូ

ជំពូកទី២ អាស៊ាន

១. ទិដ្ឋភាពទូទៅនៃអាស៊ាន

២. មូលហេតុដែលអាស៊ានមិនទាន់មានការបង្កើតរូបិយប័ណ្ណរួមមួយដូចនៅអឺរ៉ុប

៣. កត្តាដែលមិនអាចបង្កើតអោយមានរូបិយប័ណ្ណរួមនៅតំបន់អាស៊ាន

៤.  តើទៅថ្ងៃអនាគត ASEAN អាចនឹងបង្កើតអោយមានការប្រើប្រាស់រូបិយប័ណ្ណរួមតែមួយបានដែរឬទេ?

៥. គោលការណ៍របស់ ASEAN ដើម្បីអោយប្រទេសជាសមាជិកមានសេដ្ឋកិច្ចស្មើរគ្នា និងឈាមដល់ការបង្កើតរូបិយប័ណ្ណរួម

៦. សរុបឡើងវិញទាក់ទងទៅនឹងការព្យាករណ៍ពីការបង្កើតរូបិយប័ណ្ណរួមនៅអាស៊ាន

សេចក្តីផ្តើម

    មានឯកសារជាច្រើនបានបោះពុម្ភផ្សាយទាក់ទងទៅនឹងសហភាពអឺរ៉ុបដែលជាតំបន់សេដ្ឋកិច្ចដ៏ធំបំផុតរបស់ពិភពលោក ក្នុងនោះមានប្រទេសរហូតដល់ទៅ  ២៨ ប្រទេសជាសមាជិក និងសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន ដែលមានប្រទេសជាសមាជិកចំនួន ១០ ប្រទេសផងដែរ ។ នៅក្នុងនោះផងដែរសហភាពអឺរ៉ុបក៏បានបង្កើតឡើងនូវរូបិយប័ណ្ណអឺរ៉ូ ដើម្បីការប្រើប្រាស់ជារួមសម្រាប់សមាជិកនៃសហភាពអឺរ៉ុប។ តែសម្រាប់អាស៊ានវិញត្បិតតែមានការបង្កើតមកយូរឆ្នាំហើយក៏ដោយតែមិនទាន់មានការប្រើប្រាស់រូបិយប័ណ្ណរួមនោះទេ។ 

    តើអាស៊ានអាចនឹងមានការប្រើប្រាស់រូបិយប័ណ្ណរួមដូចនៅអឺរ៉ុបដែរឬទេទៅថ្ងៃអនាគត?

    អឺរ៉ូ គឺជារូបិយប័ណ្ណមួយរបស់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុប ។ ការប្រើប្រាស់រូបិយវត្ថុអឺរ៉ូ ក៏ជាសក្ខីកម្មមួយ ដែលបង្ហាញពីជោគជ័យនៃសមាហរកម្មរបស់សហភាពអឺរ៉ុប ដែលអាចឈានដល់គោលដៅមួយនៃការប្រើប្រាស់រូបិយវត្ថុរួមនៅក្នុងតំបន់ ដែលពិតជាបានផ្តល់សារៈសំខាន់ជាច្រើនលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ។ តាមពិតទៅសមាជិកសហភាពអឺរ៉ុបទាំងអស់មានចំនួន២៨ប្រទេស ក៏ប៉ុន្តែ មានតែសមាជិក១៩ប្រទេសប៉ុណ្ណោះ ដែលបានព្រមព្រៀងប្រើប្រាស់រូបិយវត្ថុ អឺរ៉ូ ជារូបិយវត្ថុផ្លូវការរបស់ប្រទេស ហើយប្រទេសសមាជិកទាំង១៩នេះផងដែរ ក៏ត្រូវបានហៅថា តំបន់អឺរ៉ូ ។  នេះក៏មាននូវមូលហេតុជាច្រើនដែលយើងនឹងលើកឡើងនៅក្នុងឯកសារស្រាវជ្រាវមួយនេះ។ មិនតែប៉ុណ្ណោះអ្នកអាននឹងបានដឹងពីអត្ថប្រយោជន៍នៃការបង្កើតអោយមានរូបិយប័ណ្ណអឺរ៉ូនេះឡើង ថែមទាំងដឹងពីគុណវិបត្តិរបស់វាផងដែរ។ 

    លើសពីនេះទៅទៀតយើងនឹងធ្វើការបង្ហាញខ្លះៗទាក់ទងទៅនឹងអនាគតរបសរូបិយប័ណ្ណនេះ។ ដែលជាគន្លឹះមួយក្នុងការវិភាគសេដ្ឋកិច្ចនៅក្នុងថ្ងៃអនាគតផងដែរ។ បន្ថែមពីលើផងដែរយើងក៏បានបង្ហាញការស្រាវជ្រាវទៅលើតំបន់អាស៊ានផងដែរ ថាទៅថ្ងៃអនាគតនោះប្រទេសជាសមាជិកអាស៊ានទាំង ១០ នេះក្នុងនោះមានកម្ពុជាផង នឹងអាចមាននូវការប្រើប្រាស់រូបិយប័ណ្ណរួមដូចនៅអឺរ៉ុបដែរឬទេ ទាំងនេះនឹងមានការបកស្រាយបញ្ជាក់នៅក្នុងខាងក្រោមបន្ទាប់ពីលោកអ្នកអានបានដឹងលម្អិតពីតំបន់អឺរ៉ុបហើយនោះ។ 

ជំពូកទី១        រូបិយប័ណ្ណអឺរ៉ូ

១. ប្រវត្តិរូបិយប័ណ្ណអឺរ៉ូ

    ឬសគល់នៃរូបិយប័ណ្ណអឺរ៉ូ មានប្រភពដើមនៅក្នុងប្រព័ន្ធរូបិយវត្ថុអឺរ៉ុប ដែលពាក់ព័ន្ធនឹងការបង្កើតអង្គភាពរូបិយប័ណ្ណអឺរ៉ុប។ ហើយអង្គភាពនេះបានស្វែងរកមធ្យោបាយកាត់បន្ថយអត្រាប្រែប្រួលនៃអត្រាប្តូររូបិយប័ណ្ណនៅក្នុងការធ្វើពាណិជ្ជកម្មអន្តរជាតិ។ ក្រុមប្រឹក្សានេះបានប្រគល់ភារកិច្ចដល់ លោក Pierre Werner ដែលជានាយករដ្ឋមន្រ្តីប្រទេស លុចសំបួ ដោយស្វែងរកមធ្យោបាយកាត់បន្ថយអត្រាប្រែប្រួលអត្រាប្តូររូបិយប័ណ្ណ។ លោកបានសរសេររបាយការណ៍មួយស្តីអំពីនយោបាយរូបិយវត្ថុនៅក្នុងសហភាពអឺរ៉ុប របាយការណ៍របស់គាត់ត្រូវបានបោះពុម្ពផ្សាយនៅខែតុលាឆ្នាំ 1970 ហើយបានណែនាំឱ្យមានការប្រមូលផ្តុំនៃគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចជាតិរបស់ប្រទេសជាសមាជិកដើម្បីរកចំនុចរូមមួយក្នុងការដោះស្រាយបញ្ហាសេដ្ឋកិច្ចរបស់ប្រទេសជាសមាជិក ។ សម្រាប់របាយការណ៍នេះគឺមិនទាន់មានគោលនយោបាយណាមួយដែលបង្កើតអោយមានការប្រើប្រាស់រូបិយប័ណ្ណរួម ឬក៏ធនាគារកណ្តាលនោះទេ។ 

    ក្រោយមកនៅឆ្នាំ 1971 ប្រធានាធិបតីសហរដ្ឋអាមេរិក រីឆាដនិច្សុន បានដកហូតការគាំទ្រមាសពីប្រាក់ដុល្លារអាម៉េរិកដែលបណ្តាលឱ្យមានការដួលរលំនៅក្នុង ប្រព័ន្ធ Bretton Woods ដែលបានប៉ះពាល់ដល់រូបិយប័ណ្ណសំខាន់ៗទាំងអស់របស់ពិភពលោក។(ប្រព័ន្ធ គ្រប់គ្រង រូបិយវត្ថុ Bretton Woods បាន បង្កើតច្បាប់សម្រាប់ទំនាក់ទំនងពាណិជ្ជកម្មនិងហិរញ្ញវត្ថុរវាង សហរដ្ឋអាមេរិក កាណាដា អឺរ៉ុបខាងលិចអូស្ត្រាលី និង ជប៉ុន បន្ទាប់ពីកិច្ចព្រមព្រៀង Bretton Woods ឆ្នាំ 1944 ។) នៅកំឡុងឆ្នាំនេះដែរ គឺប្រាក់ដុល្លារបានបាត់បង់ប្រជាប្រិយភាពរបស់ខ្លួន ដោយសារប្រជាជនមានការមិនទុកចិត្តទៅលើប្រព័ន្ធរូបិយវត្ថុតំកល់មាសរបស់សហរដ្ឋអាមេរិក។ 

    ដូចនេះវាជាឱកាសមួយសម្រាប់អ៊ីរ៉ុបក្នុងការបញ្ចេញគោលនយោបាយប្រើប្រាស់រូបិយប័ណ្ណរួមអ៊ឺរ៉ុប។ ដោយនៅក្នុងខែមីនាឆ្នាំ 1979 ប្រព័ន្ធរូបិយវត្ថុអ៊ឺរ៉ុប ត្រូវបានបង្កើតឡើងដោយកំណត់អត្រាប្តូរប្រាក់ទៅជា រូបិយប័ណ្ណអឺរ៉ូ ដែលជា រូបិយប័ណ្ណគណនេយ្យ ដើម្បីរក្សាស្ថិរភាពអត្រាប្តូរប្រាក់និងទប់ទល់នឹងអតិផរណា។ វាក៏បានបង្កើត មូលនិធិសហប្រតិបត្តិការរូបិយវត្ថុអឺរ៉ុបផងដែរ។ 

    ដោយសារតែមានសេចក្តីត្រូវការសន្តិភាព ស្ថេរភាពនយោបាយ និងសេដ្ឋកិច្ច ទើប ក្រោយមកបង្កើតអោយមានគោលនយោបាយបន្ថែមទៀត ដោយបង្កើតនូវការប្រើប្រាស់រូបិយប័ណ្ណរួមនៅក្នុងប្រទេសជាសមាជិកនៃសហភាពអឺរ៉ុប ទៅតាមបទបញ្ញត្តិក្នុងសន្ធិសញ្ញា Maastricht នៅក្នុងថ្ងៃទី ៧ ខែកុម្ភះ ឆ្នាំ ១៩៩២ នៅក្នុងប្រទេសហូឡង់ ទើបបង្កើតរូបិយប័ណ្ណរួមមួយឈ្មោះថា អឺរ៉ូ ។ ឈ្មោះ អឺរ៉ូនេះ ត្រូវបានអនុម័តជាផ្លូវការនៅទីក្រុងម៉ាទ្រីត ប្រទេសអេស្ប៉ាញ ថ្ងៃទី ១៦ ខែធ្នូរ ឆ្នាំ១៩៩៥ ដោយអ្នកឯកទេសជនជាតិ បែលហ្ស៊ិក លោក Germain Prilot ដែលជាអតីតគ្រូបង្រៀនភាសាបារាំង និងប្រវត្តិសាស្រ្ត ដែលបានដាក់ឈ្មោះរូបិយប័ណ្ណថ្មីមួយនេះ។ ដោយមានការយល់ស្របពីបណ្តាប្រទេសជាសមាជិក ក៏បានសម្រេចបង្កើតនូវរូបិយប័ណ្ណអឺរ៉ូ នៅក្នុងថ្ងៃទី១ មករា ១៩៩៩ ។ រូបិយប័ណ្ណអឺរ៉ូ បង្កើតឡើងដំបូងគ្រាន់តែជារូបិយប័ណ្ណអេឡិចត្រូនិចប៉ុណ្ណោះ រហូតមកដល់ថ្ងៃទី ១ ខែមករា ឆ្នាំ ២០០២ ក្រដាសប្រាក់អឺរ៉ូត្រូវបានគេដាក់អោយធ្វើចរាចរណ៍នៅក្នុងប្រទេសជាសមាជិក។ នៅពេលលុយអឺរ៉ូត្រូវបានដាក់អោយប្រើប្រាស់ប្រទេសជាសមាជិកនៅក្នុងតំបន់អឺរ៉ូ បាននាំគ្នាប្រារព្ធពិធីយ៉ាងឱឡារិក ដើម្បីអបអរសាទររូបិយប័ណ្ណរួមគ្នានេះ។ នៅពេលនោះលុយអឺរ៉ូត្រូវបានប្រើប្រាស់ដោយប្រជាជនចំនួន ៣៣២ លាននាក់នៅក្នុងប្រទេសចំនួន ១២ ដែលទទួលប្រើប្រាស់ដំបូង។ 

២. មូលហេតុនៃការបង្កើតរូបិយប័ណ្ណអឺរ៉ូរួម 

    បើនិយាយជាសាមញ្ញមួយនោះកិច្ចការជាប្រវត្តិសាស្រ្តមួយនេះ ដែលបានបង្កើតជារូបិយប័ណ្ណរួមមួយគឺដោយសារតែ មាននូវមូលហេតុផ្សេងគ្នាជាច្រើន ក្នុងនោះរួមមានដូចជា៖ 

 • ទី១ វាជាគោលបំណងរបស់អឺរ៉ុប 
 • ទី២ ចំនុចទាក់ទងទៅនឹងការប្រើប្រាស់រូបិយប័ណ្ណរួមនេះគឺមានចែងនៅក្នុងបទប្បញ្ញត្តិក្នុងសន្ធិសញ្ញា Maastricht ដែលអនុម័តកាលពីថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ 1992 នៅប្រទេសហូឡង់។  
 • ទី៣ គឺដើម្បីផ្តល់រូបិយវត្ថុរួមមួយនៅទូទាំងទ្វីបអឺរ៉ុប។ 
 • ទី៤ បង្កើតនូវភាពរឹងមាំ នៃការធ្វើសមាហរ័ណកម្មក្នុងសហភាពអឺរ៉ុប ។ 
 • ទី៥ ជាចំនុចចុងក្រោយដែលយើងបានដឹងនោះគឺ ដើម្បីលុបបំបាត់ចោលនូវការប្តូររូបិយប័ណ្ណបរទេសដែលមានអត្រាការប្រាក់ និងអត្រាប្តូរប្រាក់ផ្សេងៗពីគ្នា។ 

៣. ឥទ្ធិពលវិជ្ជមាននៃការប្រើប្រាស់ រូបិយប័ណ្ណអឺរ៉ូរួម នៅក្នុងសេដ្ឋកិច្ច

    នៅមុនពេល ក៏ដូចជានៅក្រោយពេលនៃការបង្កើតនូវរូបិយប័ណ្ណតែមួយសម្រាប់ប្រើនៅក្នុង សហភាពអឺរ៉ុបគឺគេបានមើលឃើញនូវអត្ថប្រយោជន៍ច្រើនដែលអាចធ្វើអោយតំបន់អឺរ៉ុបមានសេដ្ឋកិច្ចមានដំណើរការល្អ ផ្តល់ភាពងាយស្រួល និងបង្កើតអោយមានការរីកចំរើននៅក្នុងតំបន់។ 

Benefit of The Euro

     ៣.១ ការចំណាយប្រតិបត្តិការទាប

    ជាមួយនឹងរូបិយប័ណ្ណតែមួយនឹងលែងមានការចំណាយទាក់ទងនឹងការផ្លាស់ប្តូររូបិយប័ណ្ណទៀតហើយ។ នេះនឹងផ្តល់ផលប្រយោជន៍ដល់អ្នកទេសចរនិងក្រុមហ៊ុនដែលធ្វើពាណិជ្ជកម្មនៅក្នុងតំបន់អឺរ៉ូ។ វាត្រូវបានគេប៉ាន់ប្រមាណថាអត្ថប្រយោជន៍នេះនឹងស្មើនឹង 1% នៃផលិតផលក្នុងស្រុកសរុបដូច្នេះវានឹងមានសារៈសំខាន់ណាស់។ ការសិក្សាខ្លះបានលើកឡើងថាប្រាក់អឺរ៉ូបាននាំឱ្យមានការកើនឡើងនៃសេដ្ឋកិច្ចក្នុងតំបន់ ចំនួន 6% នៃវិស័យទេសចរណ៍។ 

     ៣.២ តម្លាភាពថ្លៃ

    នេះជាចំនុចមួយដែលធ្វើអោយប្រជាជនក៏ដូចជាភ្ញៀវទេចរណ៍មានភាពងាយស្រួល ជាពិសេសអ្នកវិនិយោគជាអន្តរជាតិក្នុងតំបន់អឺរ៉ូ ដោយសារមានការទូទាត់នៅក្នុងរូបិយប័ណ្ណអឺរ៉ូតែមួយ ក៏ដូចជាការចំណាយទិញទំនិញរបស់បណ្តារោងចក្រដែលមានទាំងវត្ថុធាតុដើម ដែលងាយស្រួលរកក្នុងតម្លៃថោក។ ឧទាហរណ៍ ថ្លៃរថយន្តថ្មីៗអាចខ្ពស់នៅក្នុងចក្រភពអង់គ្លេស ច្រើនជាងរូបិយប័ណ្ណដទៃទៀត ដែលអាចជួយកាត់បន្ថយភាពខុសគ្នានៃតម្លៃទាំងនេះឬធ្វើឱ្យអតិថិជនអង់គ្លេសកាន់តែងាយស្រួលទិញពី តំបន់អឺរ៉ូ។ នៅក្នុងតំបន់អឺរ៉ូមានកម្រិតនៃការរួមបញ្ចូលគ្នានៃតម្លៃរថយន្តចាប់តាំងពីអឺរ៉ុបត្រូវបានណែនាំ។ 

     ៣.៣ លុបបំបាត់ភាពមិនច្បាស់លាស់នៃអត្រាប្តូរប្រាក់

    ដោយសារមានការប្រើប្រាស់រូបិយប័ណ្ណតែមួយនៅក្នុងតំបន់ហេតុនេះមិនចាំបាច់មានអត្រាប្តូរប្រាក់នោះទេនៅពេលដែលការធ្វើពាណិជ្ជកម្មជាអន្តរជាតិ ជាពិសេសការនាំចេញនូវផលិតផលទៅក្រៅស្រុក។  ភាពមិនច្បាស់លាស់នៃអត្រាប្តូរប្រាក់ប៉ះពាល់ដល់ទំនុកចិត្តធុរកិច្ចក្នុងការវិនិយោគ ដូច្នេះដោយមានទំនុកចិត្តលើមុខជំនួញរូបិយប័ណ្ណតែមួយគួរតែធ្វើឱ្យប្រសើរឡើងនាំឱ្យមានកំណើនពាណិជ្ជកម្មនិងសេដ្ឋកិច្ចកាន់តែច្រើន។ នៅត្រង់ចំនុចនេះដែរត្រូវបានគេសិក្សាឃើញថា ការនាំចេញទំនិញនិងការនាំចូលទំនិញរបស់សហគមន៍អឺរ៉ុបនៅក្នុងតំបន់អឺរ៉ូបានកើនឡើងពីប្រហែល 27% នៃផលិតផលក្នុងស្រុកសរុបក្នុងឆ្នាំ 1999 ដល់ប្រហែល 32% ក្នុងឆ្នាំ 2006។ 

     ៣.៤ ធ្វើឱ្យប្រសើរឡើងនូវបញ្ហាអតិផរណា

    ECB ដែលកំណត់អត្រាការប្រាក់សម្រាប់តំបន់អឺរ៉ុបទាំងមូលនឹង ដោយមានគោលនយោបាយប្តេជ្ញាក្នុងការលុបបំបាត់អត្រាអតិផរណា។ ក្នុងនោះប្រទេសដែលមានកម្រិតអតិផរណាទាបនឹងអាចកាត់បន្ថយអត្រាអតិផរណារបស់ខ្លួនដោយសារមានការជ្រោមជ្រែងរឿងរូបិយប័ណ្ណមួយពីក្នុងតំបន់អឺរ៉ូ។ 

    តែយ៉ាងណាចំនុចត្រង់នេះនៅតែមានការជជែកវែកញែកជាខ្លាំងដោយសារតែមានប្រទេសខ្លះដូចជា ចាប់ពី 13% នៅព័រទុយហ្គាល់រហូតដល់ជាង 20% នៅអេស្ប៉ាញនិងក្រិកមានអត្រាអតិផរណាខ្ពស់។ 

     ៣.៥ អត្រាការប្រាក់ទាប

    គេសង្ឃឹមថាសមាជិកភាពនៃប្រាក់អឺរ៉ូនឹងជួយកាត់បន្ថយទិន្នផលសញ្ញាប័ណ្ណដោយសារតែមានសន្តិសុខកាន់តែច្រើនដែលជាកម្មសិទ្ធិរបស់រូបិយប័ណ្ណខ្លាំង។ ដំបូងវាបានកើតឡើងជាមួយនឹងទិន្នផលសញ្ញាប័ណ្ណនៅក្នុងប្រទេសក្រិកអេស្ប៉ាញនិងអៀរឡង់ដែលមានទិន្នផលមូលប័ត្រអាល្លឺម៉ង់។

    ប៉ុន្តែវិបត្តិបំណុលឆ្នាំ 2008-12 បានបង្ហាញថាទិន្នផលសញ្ញាប័ណ្ណអឺរ៉ូកើនឡើងដល់កម្រិតកំណត់ដោយបង្ហាញថាប្រាក់អឺរ៉ូអាចនឹងមានអស្ថិរភាពខ្លាំងចំពោះអត្រាការប្រាក់។

EU Bond yields 2010 – 2012

EU Bond yields 2010 – 2012

EU Bond Yields 2010 – 2014

EU Bond Yields 2010 – 2014

     ៣.៦ កំណើនការវិនិយោគ

    ទាំងការវិនិយោគនៅក្នុងតំបន់ និងការវិនិយោគពីក្រៅតំបន់ដែលប្រើប្រាស់លុយអឺរ៉ូពោលគឺនឹងមានភាពទាក់ទាញអ្នកវិនិយោគពីក្រៅតំបន់មកបានច្រើនដោយសារមានទំនុចចិត្តខ្ពស់ទៅលើការប្រើប្រាស់លុយអឺរ៉ូ រាប់ទាំងស្ថេរភាពថ្លៃ រហូតដល់ស្ថេរភាពសេដ្ឋកិច្ច។ នៅក្នុងចំនុចនេះផងដែរក៏មានក្រុមហ៊ុននៅក្រៅតំបន់មួយចំនួនបានលើកឡើងថា ពួកគេចង់វិនិយោគនៅក្នុងតំបន់អឺរ៉ុប។

     ៣.៧ អត្ថប្រយោជន៍ចំពោះវិស័យហិរញ្ញវត្ថុ

    សេចក្តីណែនាំនៃប្រាក់អឺរ៉ូហាក់ដូចជាបានកាត់បន្ថយការចំណាយលើការជួញដូរមូលបត្របំណុលនិងទ្រព្យសកម្មធនាគារនៅក្នុងតំបន់អឺរ៉ូ។ ការពារដល់បណ្តាប្រទេសតូចៗប្រឆាំងនឹងវិបត្តិហិរញ្ញវត្ថុអន្តរជាតិដែលជារឿយៗប៉ះពាល់ដល់ប្រទេសតូចៗដែលមានប្រាក់បំរុងមានកំរិត។

៤. ឥទ្ធិពលអវិជ្ជមាននៃការប្រើប្រាស់ រូបិយប័ណ្ណអឺរ៉ូរួម នៅក្នុងសេដ្ឋកិច្ច

     ៤.១ អត្រាការប្រាក់មិនសមរម្យសម្រាប់តំបន់អឺរ៉ុបទាំងស្រុង 

    គោលនយោបាយរូបិយវត្ថុទូទៅដែលពាក់ព័ន្ធនឹងអត្រាការប្រាក់រួមសសម្រាប់តំបន់អឺរ៉ុបទាំងមូល ។ ទោះជាយ៉ាងណាក៏ដោយ អត្រាការប្រាក់កំណត់ដោយ ECB ប្រហែលជាមិនសមស្របសម្រាប់តំបន់ដែលកំពុងរីកលូតលាស់លឿនឬយឺតជាងមធ្យមភាគតំបន់អឺរ៉ូ។ ឧទាហរណ៍នៅក្នុងឆ្នាំ 2011 ECB បានបង្កើនអត្រាការប្រាក់ដោយសារតែការភ័យខ្លាចនៃអតិផរណានៅអាល្លឺម៉ង់។ ទោះជាយ៉ាងណាក៏ដោយក្នុងឆ្នាំ 2011 សមាជិកតំបន់អ៊ឺរ៉ុបភាគខាងត្បូងកំពុងធ្វើដំណើរឆ្ពោះទៅរកវិបត្តិសេដ្ឋកិច្ចដោយសារតែកញ្ចប់ប្រាក់ត្បិតត្បៀត។ អត្រាការប្រាក់ខ្ពស់ដែលកំណត់ដោយ ECB គឺមិនសមស្របសម្រាប់ប្រទេសដូចជាព័រទុយហ្គាល់ក្រិក និងអ៊ីតាលី។

     ៤.២ ប្រាក់អឺរ៉ូមិនមែនជាតំបន់រូបិយប័ណ្ណល្អបំផុតទេ

    ប្រសិនបើរដ្ឋនៅសហរដ្ឋអាមេរិក ដូចជាញូវយ៉កកំពុងស្ថិតនៅក្នុងវិបត្តិសេដ្ឋកិច្ចកម្មករ ហើយនៅញូវយ៉កអាចផ្លាស់ទៅប្រទេសអង់គ្លេសថ្មី និងទទួលបានការងារធ្វើ។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងតំបន់អឺរ៉ូនេះ គឺជាការលំបាកជាច្រើនខ្លាំង ពីព្រោះវាទាក់ទងនឹងការផ្លាស់ប្តូរប្រទេស និងអាចរៀនភាសាថ្មី ដែលជាឧបសគ្គជាច្រើនចំពោះការធ្វើចលនាពលកម្ម និងដើមទុននៅក្នុងតំបន់ផ្សេងៗដូចជាអឺរ៉ុប។ ហេតុដូច្នេះហើយអ្នកដែលគ្មានការងារធ្វើនៅក្រិចមិនអាចផ្លាស់ទីលំនៅទៅប្រទេសអាឡឺម៉ង់បានយ៉ាងងាយស្រួលនោះទេ ។

     ៤.៣ កំណត់គោលនយោបាយសារពើពន្ធ 

    ជាមួយនឹងគោលនយោបាយរូបិយវត្ថុជាទូទៅវាមានសារៈសំខាន់ណាស់ ដែលមានភាពស្រដៀងទៅនឹងបំណុលជាតិ ដូច្នេះបណ្តាប្រទេសជាច្រើន អាចនឹងតស៊ូដើម្បីទាក់ទាញអ្នកទិញបំណុលជាតិគ្រប់គ្រាន់។ នេះជាបញ្ហាកំពុងកើនឡើងសម្រាប់បណ្តាប្រទេសមេឌីទែរ៉ាណេជាច្រើនដូចជា អ៊ីតាលី, ក្រិច និងអេស្ប៉ាញដែលមានបំណុលជាតិធំ ៗ និងទិន្នផលសញ្ញាប័ណ្ណកើនឡើង។ 

     ៤.៤ ខ្វះការលើកទឹកចិត្ត 

    វាត្រូវបានគេអះអាងថាជាសមាជិក នៃអឺរ៉ូការពារប្រទេសមួយពីវិបត្តិរូបិយប័ណ្ណមួយ។ ដូច្នេះមានការលើកទឹកចិត្ត មានតិចតួចសម្រាប់ប្រទេសនានាដើម្បីអនុវត្តកំណែទម្រង់រចនាសម្ព័ន្ធ និងការទទួលខុសត្រូវលើសារពើពន្ធ។ ឧទាហរណ៍៖ នៅក្នុងឆ្នាំដ៏ល្អមួយ ប្រទេសក្រិកអាចទទួលបានអត្ថប្រយោជន៍ពីបំណុលសញ្ញាប័ណ្ណដែលមានកម្រិតទាបលើបំណុលរបស់ខ្លួន ពីព្រោះប្រជាជនយល់ថា បំណុលរបស់ ក្រិចនឹងត្រូវបានធានាដោយតំបន់អឺរ៉ុប ។ ប៉ុន្តែនេះមិនមែនជារឿងល្អនោះឡើយ តែប្រទេសក្រិចត្រូវបានគេគិតថាជាការធ្លាក់ចុះនៃសន្តិសុខវិញនោះទេ ។ 

     ៤.៥ គ្មានវិសាលភាពសម្រាប់ការវាយតម្លៃ 

    ចាប់តាំងពីការចាប់ផ្តើមនៃប្រាក់អឺរ៉ូមក បណ្តាប្រទេសមួយចំនួនបានជួបប្រទះការកើនឡើងតម្លៃពលកម្ម។ នេះបានធ្វើឱ្យការនាំចេញរបស់ពួកគេមិនមានការប្រកួតប្រជែង។ ជាធម្មតារូបិយប័ណ្ណរបស់ពួកគេ នឹងមានតំលៃថោកដើម្បីស្តារការប្រកួតប្រជែង។ ទោះជាយ៉ាងណាក៏ដោយនៅក្នុងប្រាក់អឺរ៉ូអ្នកមិនអាចយកថ្លៃបានទេហើយអ្នកត្រូវជាប់គាំងជាមួយនឹងការនាំចេញដែលមិនមានលក្ខណៈប្រកួតប្រជែង។ នេះបានធ្វើឱ្យមានឱនភាពគណនីចរន្តធ្លាក់ចុះ ហើយការនាំចេញនិងកំណើនទាប បញ្ហានេះជាបញ្ហាមួយសម្រាប់ប្រទេសមួយចំនួនដូចជាព័រទុយហ្គាល់អ៊ីតាលីនិងក្រិក ។ 

៥. ប្រទេសដែលប្រើប្រាស់ និងមិនប្រើប្រាស់រូបិយប័ណ្ណអឺរ៉ូ

    ការបង្កើត សហគមន៍អ៊ឺរ៉ុប (EU) បានត្រួសត្រាយផ្លូវសម្រាប់ ប្រព័ន្ធហិរញ្ញវត្ថុ មួយដែលមានការបង្រួបបង្រួមនៃពហុជាតិនៅក្រោម រូបិយប័ណ្ណតែមួយ - អឺរ៉ូ។ ខណៈពេលដែលប្រទេសជាសមាជិកសហភាពអឺរ៉ុបភាគច្រើនបានយល់ព្រមអនុម័តប្រាក់អឺរ៉ូ និងមួយចំនួនដូចជា ចក្រភពអង់គ្លេស ដាណឺម៉ាក និង ស៊ុយអ៊ែត ជាដើមបានសម្រេចចិត្តប្រកាន់យករូបិយប័ណ្ណកេរ្តិ៍ដំណែលផ្ទាល់ខ្លួនរបស់ពួកគេ។ 

    នៅក្នុងចំនុចនេះមានការជជែកគ្នាច្រើនដែលថា ហេតុអ្វីមានប្រទេសជាសមាជិកជាច្រើនព្រមអនុម័តប្រើប្រាស់រូបិយប័ណ្ណអឺរ៉ូ និងប្រទេសមួយចំនួនទៀតមិនព្រមទទួល? 

     ៥.១ ប្រទេសដែលមិនប្រើប្រាស់ Euro

    ប្រទេសដែលមិនព្រមបានទទួលយល់ព្រមអនុម័តប្រើប្រាស់រូបិយប័ណ្ណអឺរ៉ូ មានចំនួន ប៊ុលហ្គារី, ក្រូអាត, សាធារណរដ្ឋឆេ, ដាណឺម៉ាក, ហុងគ្រី, ប៉ូឡូញ, រ៉ូម៉ានី, ស៊ុយអែត និងចក្រភពអង់គ្លេស។ 

    បើតាមការស្រាវជ្រាវ និងការលើកហេតុផលរបស់ប្រទេសជាសមាជិកមិនព្រមប្រើប្រាស់រូបិយប័ណ្ណអឺរ៉ូរួម ក្នុងនោះមាន ចក្រភពអង់គ្លេសដាណឺម៉ាកនិងស៊ុយអ៊ែតជាដើម បានអោយដឹងថា ពូកគេមានហេតុផលជាច្រើនដូចជា៖ 

    ក. ឯករាជ្យក្នុងការបង្កើតគោលនយោបាយរូបិយវត្ថុ 

    ចាប់តាំងពីធនាគារកណ្តាលអឺរ៉ុប ( ECB ) កំណត់គោលនយោបាយសេដ្ឋកិច្ច និងរូបិយវត្ថុសម្រាប់គ្រប់ប្រទេសនៅតំបន់ចាយប្រាក់អឺរ៉ូ ធនាគារកណ្តាលអឺរ៉ុប បានប្រកាសបិទសិទ្ធក្នុងការធ្វើគោលនយោបាយសារពើពន្ធសម្រាប់ប្រទេសខ្លួន។ ជាឧទាហរណ៍ គឺចក្រភពអង់គ្លេសដែលមិនមែនជាសមាជិកចាយប្រាក់អឺរ៉ូ បានធ្វើនយោបាយសារពើពន្ធរបស់ខ្លួនបានយ៉ាងឆាប់រហ័សនៅពេលមានវិបត្តិសេដ្ឋកិច្ចពិភពលោកនៅក្នុងកំឡុងឆ្នាំ ២០០៧- ២០០៨។ ចំណែកឯធនាគារកណ្តាល បានត្រឹមតែធ្វើនយោបាយកាត់កន្ថយការប្រើប្រាស់សញ្ញាប័ណ្ណ ដែលអូសបន្លាយពេលវេលារហូតដល់ឆ្នាំ ២០១៥។ 

    ខ. ឯករាជ្យក្នុងការដោះស្រាយបញ្ហាជាក់លាក់របស់ប្រទេស

    គ្រប់សេដ្ឋកិច្ចទាំងអស់ មានបញ្ហាប្រឈមផ្ទាល់ខ្លួន។ ឧទាហរណ៍ ៖ ប្រទេសក្រិកមានភាពប្រែប្រួលខ្ពស់ចំពោះការផ្លាស់ប្តូរអត្រាការប្រាក់ ព្រោះថាភាគច្រើន នៃវត្ថុបញ្ចាំរបស់ខ្លួន គឺមានអត្រាការប្រាក់ប្រែប្រួលជាជាងការមិនប្រែប្រួល។ ទោះជាយ៉ាងណាក៏ដោយ ត្រូវបានចងក្រងដោយបទបញ្ញត្តិធនាគារកណ្តាលអ៊ឺរ៉ុប ប្រទេសក្រិចមិនមានឯករាជ្យក្នុងការគ្រប់គ្រងអត្រាការប្រាក់ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាជន និងសេដ្ឋកិច្ច។ ទន្ទឹមនឹងនេះដែរសេដ្ឋកិច្ចរបស់ចក្រភពអង់គ្លេសក៏មានការប្រែប្រួលខ្លាំងចំពោះការផ្លាស់ប្តូរអត្រាការប្រាក់។ ប៉ុន្តែជាប្រទេសដែលមិនមែនជាតំបន់អឺរ៉ុបនោះ វាអាចរក្សាអត្រាការប្រាក់ទាបតាមរយៈធនាគារកណ្ដាលរបស់ខ្លួនគឺធនាគារអង់គ្លេស។

     គ. ឯករាជ្យភាពផ្តល់កម្ចី

    ចុងក្រោយសេដ្ឋកិច្ចរបស់ប្រទេសមួយមានភាពរសើបខ្លាំង ចំពោះទិន្នផលប័ណ្ណរតនាគារ។ ជាថ្មីម្តងទៀតប្រទេសដែលមិនមានប្រាក់អឺរ៉ូ មានអត្ថប្រយោជន៍នៅទីនេះ។ ពួកគេមានធនាគារកណ្តាលឯករាជ្យផ្ទាល់របស់ពួកគេដែលអាចធ្វើជាអ្នកផ្តល់ប្រាក់កម្ចីចុងក្រោយ នៃបំណុលរបស់ប្រទេស។ ក្នុងករណីមានការកើនឡើងនូវទិន្នផលសញ្ញាប័ណ្ណធនាគារកណ្តាល ទាំងនេះចាប់ផ្តើមទិញមូលបត្របំណុល ហើយតាមវិធីនេះវាបានបង្កើនសាច់ប្រាក់ទីផ្សារ។ បណ្តាប្រទេសនៅតំបន់អឺរ៉ូមាន ECB ជាធនាគារកណ្តាលរបស់ពួកគេប៉ុន្តែ ECB មិនទិញសញ្ញាប័ណ្ណជាក់លាក់ក្នុងប្រទេសជាសមាជិកក្នុងស្ថានភាពបែបនោះទេ។ លទ្ធផល គឺថាបណ្តាប្រទេសដូចជាប្រទេស អ៊ីតាលីបានប្រឈមនឹងបញ្ហាប្រឈមធំ ៗ ដោយសារតែការបង្កើនទិន្នផលសញ្ញាប័ណ្ណ។

    ឃ. ឯករាជ្យក្នុងវិធានការគ្រប់គ្រងអតិផរណា

     នៅពេលអតិផរណាកើនឡើងនៅក្នុងសេដ្ឋកិច្ច ការឆ្លើយតបប្រកបដោយប្រសិទ្ធភាព គឺដើម្បីបង្កើនអត្រាការប្រាក់។ បណ្តាប្រទេសដែលមិនមែនជាសហភាពអឺរ៉ូ អាចធ្វើដូច្នេះតាមរយៈគោលនយោបាយរូបិយវត្ថុរបស់និយ័តករឯករាជ្យ ។ បណ្តាប្រទេសនៅតំបន់អឺរ៉ុបមិនមានជម្រើសនោះទេ។ ឧទាហរណ៍៖ បន្ទាប់ពីវិបត្តិសេដ្ឋកិច្ចធនាគារកណ្តាលអ៊ឺរ៉ុបបានបង្កើនអត្រាការប្រាក់ដោយខ្លាចនឹងអតិផរណាខ្ពស់នៅក្នុងប្រទេសអាល្លឺម៉ង់។ វិធានការនេះបានជួយដល់ប្រទេសអាល្លឺម៉ង់ ប៉ុន្តែប្រទេសផ្សេងទៀតនៅតំបន់ចាយប្រាក់អឺរ៉ូដូចជា អ៊ីតាលី និងព័រទុយហ្គាល់ បានទទួលរងនូវអត្រាការប្រាក់ខ្ពស់។ 

    ង. ឯករាជ្យសម្រាប់ការវាយតម្លៃរូបិយប័ណ្ណ

     ប្រជាជាតិអាចប្រឈមនឹងបញ្ហា ប្រឈមផ្នែកសេដ្ឋកិច្ចដោយសារវដ្តនៃអតិផរណាខ្ពស់ ប្រាក់ខែខ្ពស់ ការនាំចេញថយចុះ ឬការកាត់បន្ថយផលិតកម្មឧស្សាហកម្ម។ ស្ថានភាពបែបនេះអាចត្រូវបានដោះស្រាយប្រកបដោយប្រសិទ្ធភាព ដោយការកាត់បន្ថយរូបិយប័ណ្ណរបស់ប្រទេស ដែលធ្វើឱ្យការនាំចេញ មានការថោកជាង និងកាន់តែមានការប្រកួតប្រជែងថែមទៀត និងលើកទឹកចិត្តដល់ការវិនិយោគបរទេស។ បណ្តាប្រទេសដែលមិនមែនជាអឺរ៉ូ អាចសងរូបិយប័ណ្ណរបស់ខ្លួនទៅតាមតម្រូវការ។ ទោះជាយ៉ាងណាក៏ដោយតំបន់ចាយប្រាក់  អឺរ៉ូមិនអាចផ្លាស់ប្តូរតម្លៃឯករាជ្យ - វាប៉ះពាល់ដល់ប្រទេស 19 ផ្សេងទៀតហើយត្រូវបានគ្រប់គ្រងដោយធនាគារកណ្តាលអ៊ឺរ៉ុប ។

    ៥.២ ប្រទេសដែលប្រើប្រាស់

    ទន្ទឹមនឹងអ្នកដែលមិនប្រើប្រាស់រូបិយប័ណ្ណអឺរ៉ូ ក៏មានប្រទេសជាច្រើនបានប្រើប្រាស់រូបិយប័ណ្ណអឺរ៉ូតាំងពីដើមមានតែត្រឹមតែ ១២ ប្រទេស រហូតដល់បច្ចុប្បន្នមានរហូតដល់ ១៩ ប្រទេសដែលបានប្រើប្រាស់រូបិយប័ណ្ណអីរ៉ូ ( អូទ្រីស, ប៊ែលហ៊្សិក, ស៊ីប, អេស្តូនី, ហ្វាំងឡង់, បារាំង, អាស្លឺម៉ង់, ក្រិក, អៀរឡង់, អឺតាលី, ឡេតូនី, លីទុយអានី, លុចសំបូ, ម៉ាល់ត៌, ហូឡង់, ព័រទុយហ្គាល់, ស្លូវ៉ាគី, ស្លូវ៉េនី និងអេស្បាញ ) ដោយសារប្រទេសទាំងនោះបានមើលឃើញនូវអត្ថប្រយោជន៍មួយចំនួនដូចខាងក្រោម៖ 

 • កាត់បន្ថយថ្លៃប្រតិបត្តិការ
 • ទទួលការលុបបំបាត់នៃការឡើងចុះអត្រាប្តូរប្រាក់ 
 • ផ្តល់ភាពងាយស្រួលសម្រាប់ក្រុមហ៊ុនមកវិនិយោគលើពាណិជ្ជកម្មឆ្លងដែន 
 • សេដ្ឋកិច្ច កាន់តែមានលំនឹង ហើយប្រជាជន ក៏កាន់តែមានភាពងាយស្រួលក្នុងការទិញលក់ និងធ្វើដំណើរកម្សាន្តតាមបណ្តាប្រទេសក្នុងតំបន់ ។

៦.    មូលហេតុដែលនាំអោយអឺរ៉ូមានវិបត្តិ និងដំណោះស្រាយ

     ៦.១ មូលហេតុដែលនាំអោយអឺរ៉ូមានវិបត្តិ

    វិបត្តិរបស់រូបិយប័ណ្ណអឺរ៉ូ គឺត្រូវបានកើតមានឡើងចាប់តាំងពីមានការបង្កើតអោយមានរូបិយប័ណ្ណនេះឡើងមកម៉្លេះ ហើយវិបត្តិនេះកើតឡើងលើតែប្រទេសដែលមានសេដ្ឋកិច្ចទាបតែប៉ុណ្ណោះ ដោយសារប្រទេសដែលមានសេដ្ឋកិច្ចទាប់នោះគឺមានតម្លៃរូបិយប័ណ្ណទាបជារូបិយប័ណ្ណអឺរ៉ូ ហើយប្រទេសនោះមានបំណុលច្រើនផងដែរ ទើបបានជាក្រោយពីមានការប្រើប្រាស់រូបិយប័ណ្ណថ្មីនេះតូលេខនៃបំណុលបានកើតឡើងយ៉ាងសន្ធឹកសន្ធាប់ ទើបវិបត្តិបំណុលក្លាយជាវិបត្តិធំជាងគេនៅអឺរ៉ុប។ 

    វិបត្តិបំណុលនៅអឺរ៉ុប (ជារឿយៗគេហៅថាវិបត្តិប្រាក់អឺរ៉ូឬវិបត្តិបំណុលអឺរ៉ុប) គឺជាវិបត្តិបំណុលពហុឆ្នាំដែលបានកើតឡើងនៅសហភាពអឺរ៉ុបចាប់តាំងពីចុងឆ្នាំ 2009 មក។ 

មាន ក្រិក, ព័រទុយហ្គាល់, អៀរឡង់,អេស្ប៉ាញ,និងស៊ីព្រូស ដែលមិនអាចសង ឬធ្វើហិរញ្ញប្បទានឡើងវិញនូវបំណុលរដ្ឋាភិបាលរបស់ពួកគេឬ ដើម្បីជួយសង្គ្រោះធនាគារដែលជំពាក់បំណុលនៅក្រោមការត្រួតពិនិត្យជាតិរបស់ពួកគេដោយគ្មានជំនួយពីភាគីទីបីនៃប្រទេសផ្សេងទៀតនៅតំបន់អឺរ៉ុប ។ នៅក្នុងប្រទេសមួយចំនួន បំណុលឯកជនដែលកើតចេញពីពពុះទ្រព្យសម្បត្តិត្រូវបានផ្ទេរទៅឱ្យបំណុលរដ្ឋ ដោយសារតែការសង្គ្រោះបន្ទាន់នៃប្រព័ន្ធធនាគារ និងការឆ្លើយតបរបស់រដ្ឋាភិបាលមានភាពយឺតយ៉ាវនៃសេដ្ឋកិច្ច។ ធនាគារអ៊ឺរ៉ុបមានបំណុលរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់ដែលការព្រួយបារម្ភទាក់ទងទៅនឹងលទ្ធភាពនៃប្រព័ន្ធធនាគារឬអធិបតេយ្យភាពកំពុងតែពង្រឹងជាអវិជ្ជមាន។

     ៦.២ ដំណោះស្រាយបញ្ហារូបិយប័ណ្ណអឺរ៉ូ

    ដោយសារតែមានការព្រួយបារម្ភកាន់តែខ្លាំងឡើងនៅដើមឆ្នាំ 2010 និងក្រោយមកទៀតប្រទេសអឺរ៉ុបឈានមុខគេបានអនុវត្តវិធានការគាំទ្រហិរញ្ញវត្ថុជាបន្តបន្ទាប់ដូចជាមូលនិធិស្ថេរភាពហិរញ្ញវត្ថុអឺរ៉ុប (EFSF) និងយន្តការស្ថេរភាពអឺរ៉ុប (ESM) ។ (យន្តការស្ថេរភាពអ៊ឺរ៉ុប (ESM) គឺជាអង្គការអន្តររដ្ឋាភិបាលមួយដែលមានទីតាំងនៅទីក្រុងលុចសំប៊ែលដែលធ្វើប្រតិបត្តិការក្រោមច្បាប់អន្តរជាតិសាធារណៈសម្រាប់គ្រប់រដ្ឋសមាជិកសហភាពអឺរ៉ុបដែលបានផ្តល់សច្ចាប័នលើសន្ធិសញ្ញាអន្តររដ្ឋាភិបាលពិសេស ESM។ វាត្រូវបានបង្កើតឡើងនៅថ្ងៃទី 27 ខែកញ្ញាឆ្នាំ 2012 ជាជញ្ជាំងភ្លើងអចិន្រ្តៃយ៍សម្រាប់តំបន់អឺរ៉ូដើម្បីការពារនិងផ្តល់លទ្ធភាពទទួលបានកម្មវិធីជំនួយហិរញ្ញវត្ថុភ្លាមៗសម្រាប់រដ្ឋជាសមាជិកនៃតំបន់អឺរ៉ុបក្នុងការលំបាកខាងហិរញ្ញវត្ថុដោយមានសមត្ថភាពផ្តល់ប្រាក់កម្ចីអតិបរមា 500 ពាន់លានអឺរ៉ូ។ 

    ស្ថាប័នស្ថេរភាពហិរញ្ញវត្ថុអឺរ៉ុប (EFSF) គឺជាយានពិសេសមួយដែលត្រូវបានផ្តល់ហិរញ្ញប្បទានដោយសមាជិកនៃតំបន់អឺរ៉ូដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ចបំណុលនៅអឺរ៉ុប។)

    ECB ក៏រួមចំណែកដោះស្រាយវិបត្តិដោយបញ្ចុះអត្រាការប្រាក់និងផ្តល់កម្ចីថោកជាង 1 ពាន់ពាន់លានអឺរ៉ូដើម្បីរក្សាលំហូរសាច់ប្រាក់រវាងធនាគារអឺរ៉ុប។ នៅថ្ងៃទី 6 ខែកញ្ញាឆ្នាំ 2012 ECB បានធ្វើឱ្យទីផ្សារហិរញ្ញវត្ថុរឹតតែស្ងប់ស្ងាត់ ដោយប្រកាសការគាំទ្រគ្មានដែនកំណត់ដោយឥតបង់ថ្លៃដល់គ្រប់បណ្តាប្រទេសនៅតំបន់ចាយប្រាក់អឺរ៉ូដែលពាក់ព័ន្ធនឹងកម្មវិធី សង្គ្រោះជាតិ និងកាត់បន្ថយប្រតិបត្តិការរូបិយវត្ថុពេញនិយម (OMT) ។ (ប្រតិបត្តិការរូបិយវត្ថុអវិជ្ជមាន ("OMT") គឺជាកម្មវិធីរបស់ធនាគារកណ្តាលអ៊ឺរ៉ុបក្រោមការដែលធនាគារធ្វើការទិញ ("ប្រតិបត្តិការភ្លាមៗ") នៅក្នុងទីផ្សារមូលបត្របំណុលទីពីរក្រោមលក្ខខណ្ឌជាក់លាក់នៃចំណងដែលចេញដោយរដ្ឋសមាជិកតំបន់អឺរ៉ូ។)

×××× នៅពេលដែលរូបិយប័ណ្ណនេះជួបនូវវិបត្តិបែបនេះតើវាបានផ្តល់នូវផលអាក្រក់បែបណាខ្លះដល់សេដ្ឋកិច្ច? 

    វិបត្តិនេះមានផលប៉ះពាល់សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ និងផលប៉ះពាល់ទីផ្សារការងារដោយអត្រាគ្មានការងារធ្វើនៅក្រិច និងអេស្ប៉ាញកើនដល់ 27% [9] ហើយត្រូវបានគេស្តីបន្ទោសចំពោះកំណើនសេដ្ឋកិច្ចទន់ខ្សោយ មិនត្រឹមតែសម្រាប់តំបន់អឺរ៉ុបទាំងស្រុងប៉ុណ្ណោះទេប៉ុន្តែ ថែទាំងសម្រាប់សហភាពអឺរ៉ុបទាំងមូលផងដែរ។ ដូចនេះវាអាចត្រូវបានគេអះអាងថា មានផលប៉ះពាល់ផ្នែកនយោបាយដ៏សំខាន់ ទៅលើរដ្ឋាភិបាលដែលកំពុងកាន់អំណាចនៅក្នុងប្រទេសចំនួន 10 ក្នុងចំណោមប្រទេសអឺរ៉ុបចំនួន 19 រួមចំណែកដល់ការផ្លាស់ប្តូរអំណាច នៅក្នុងប្រទេសក្រិក, អៀរឡង់, បារាំង, អ៊ីតាលី, ព័រទុយហ្គាល់, អេស្ប៉ាញ, ស្លូវេនីស្លូវ៉ាគី, ប៊ែលហ្សិក, និងហូឡង់ ក៏ដូចជានៅក្រៅតំបន់យូរ៉ូ នៅក្នុងចក្រភពអង់គ្លេស។

៧. អនាគតរបស់រូបិយប័ណ្ណអឺរ៉ូ

    ទោះបីជាមានការប្រើប្រាស់រូបិយប័ណ្ណអឺរ៉ូរួមអស់ជាច្រើនឆ្នាំ និងមានប្រទេសជាសមាជិក ១៩ ប្រទេស ក្នុងចំណោមប្រទេសជាសមាជិកសរុប ២៨ ប្រទេស ដែលបានទទួលប្រើប្រាស់រូបិយប័ណ្ណអឺរ៉ូហើយក៏ដោយ ក៏នៅមាន មតិ និងការវិភាគព្យាករណ៍មិនដាច់ក្រោយពីបញ្ហាជាច្រើនបានកើតឡើងនៅក្នុងតំបន់អឺរ៉ូ ថារូបិយប័ណ្ណដែលមានទីផ្សារដ៏ធំទី២ ក្នុងពិភពលោកមួយនេះនឹងដល់ថ្ងៃបញ្ចប់នៅពេលខាងមុខ។ 

    ក្នុងការវិភាគនេះអ្នកជំនាញបានលើកយកនូវចំនុចដែលគួរអោយចាប់អារម្មណ៍ជាច្រើនមកថ្លឹងថ្លែងក្នុងនោះរួមមានបញ្ហាដ៏ក្តៅគគុករបស់អង់គ្លេសដែលបាននឹងត្រៀមខ្លួនចាក់ចេញអីតំបន់ និងបញ្ហាវិបត្តិក្រិកជាដើម។ នេះជាសញ្ញាមួយដែលមានភាពអវិជ្ជមានយ៉ាងខ្លាំង និងអាចនាំអោយឈានដល់ការបាត់បង់ទំនុចចិត្តលើរូបិយប័ណ្ណអឺរ៉ូ។ 

    បើតាមសម្តីដកស្រង់របស់អ្នកសេដ្ឋកិច្ចពីររូបរបស់គេហទំព័រ News Economics Foundation បានអោយដឹងយ៉ាងខ្លីថា ប្រសិនជាមានប្រទេសដែលជាមហាអំណាចសេដ្ឋកិច្ចនៅក្នុងតំបន់ណាមួយចាកចេញ ដូចជា ប្រទេស អ៊ីតាលី និងបណ្តាប្រទេសស្នូលដទៃទៀតចាកចេញ និងឈប់ប្រើប្រាស់រូបិយប័ណ្ណអឺរ៉ូ នោះអឺរ៉ូអាចនឹងឈានដល់ទីបញ្ចប់ទាំងមិនដឹងខ្លួន។ 

    បើដូចនេះមែននោះប្រទេសទាំងអស់នឹងងាកទៅប្រើប្រាស់រូបិយប័ណ្ណរបស់ប្រទេសរៀងៗខ្លួន ហើយអ្វីដែលមានផលប៉ះពាល់ខ្លាំងជាងគេនោះគឺ ការចរាចរណ៍រូបិយប័ណ្ណថ្មី។ ជាឧទាហរណ៍ ដូចជាប្រទេសក្រិកជាដើម ប្រសិនជាក្រិកត្រូវឈប់ប្រើប្រាស់រូបិយប័ណ្ណអឺរ៉ូ នោះក្រិកត្រូវមានប្រតិបត្តិការណ៍ថ្មីដូចជា៖ 

    - រៀបចំចរាចរណ៍រូបិយប័ណ្ណថ្មី 

    ដូច្នេះ ចេញពីតំបន់អឺរ៉ូភ្លាម ក្រិកត្រូវចាប់ផ្តើមគិតគូរបង្កើតរូបិយប័ណ្ណជាតិថ្មី ដើម្បីមកជំនួសលុយអឺរ៉ូ។ បើតាមអ្នកជំនាញខាងរូបិយប័ណ្ណ ក្រិកត្រូវការពេលវេលាយ៉ាងតិច ពី ៤ ទៅ ៦ខែ ដើម្បីអាចបង្កើតរូបិយប័ណ្ណថ្មី មកដាក់ឲ្យធ្វើចរាចរណ៍លើទីផ្សារបាន ហើយរូបិយប័ណ្ណថ្មីនេះអាចមានតម្លៃទាបជាងលុយអឺរ៉ូ យ៉ាងតិច ៥០%។

    - ទប់ស្កាត់កុំឲ្យធនាគារឯកជនរលំដោយសារប្រជាជននាំគ្នាដកលុយ

    ក្នុងអំឡុងពេលនេះ ប្រជាជនក្រិកដែលមានលុយអឺរ៉ូទុកក្នុងធនាគារ ក៏ចាប់ផ្តើមនាំគ្នាបារម្ភថា បន្តិចទៀតលុយអឺរ៉ូនេះនឹងត្រូវប្តូរទៅគិតជារូបិយប័ណ្ណថ្មី ដែលមានតម្លៃថោកជាងលុយអឺរ៉ូឆ្ងាយ។ ដូច្នេះ ដើម្បីកុំឲ្យខាតទាន់ គឺមានតែនាំគ្នាទៅដកលុយអឺរ៉ូចេញពីធនាគារឲ្យហើយ។ នៅពេលដែលគ្រប់គ្នាពពាក់ពពូនទៅដកលុយពីធនាគារ លទ្ធផល គឺធនាគារនឹងត្រូវរលំ។ ដើម្បីចៀសវាងបញ្ហានេះ ទាល់តែរដ្ឋាភិបាលក្រិកចេញបញ្ជាហាមមិនឲ្យដកលុយ ហើយមិនឲ្យមានការផ្ទេរលុយអឺរ៉ូចេញពីប្រទេស។ និយាយជារួម គឺរដ្ឋាភិបាលត្រូវចេញបញ្ជាឲ្យបិទទ្វារធនាគារទាំងអស់ ទម្រាំដល់ពេលរូបិយប័ណ្ណថ្មីអាចដាក់ឲ្យធ្វើចរាចរណ៍លើទីផ្សារបាន។ 

    - អតិផរណាកើនឡើងកប់ពពក 

    ពេលរៀបចំរូបិយប័ណ្ណថ្មីរួច ប្រាក់ខែ និងប្រាក់ចំណូលផ្សេងៗ ដែលពីមុនគិតជាអឺរ៉ូ ក៏ត្រូវប្តូរមកគិតជាលុយថ្មីវិញ។ ក៏ប៉ុន្តែ ដោយសារតែលុយថ្មីនេះធ្លាក់ថ្លៃខ្លាំងធៀបនឹងលុយអឺរ៉ូ ដូច្នេះ ក្រិកនឹងត្រូវប្រឈមមុខនឹងវិបត្តិអតិផរណា (Hyperinflation)។ ទំនិញសព្វមុខ ជាពិសេស ទំនិញនាំចូលពីបរទេសត្រូវឡើងថ្លៃកប់ពពក។ ការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនត្រូវជួបនឹងបញ្ហាលំបាក។ 

    - ក្រុមហ៊ុនឯកជនត្រូវក្ស័យធនដោយសារបំណុលកើនឡើង 

    ទោះបីជារូបិយប័ណ្ណថ្មីត្រូវដាក់ឲ្យធ្វើចរាចរណ៍នៅលើទីផ្សារហើយក៏ដោយ ក៏នៅតែមានក្រុមហ៊ុនឯកជនក្រិកច្រើន នៅបន្តជំពាក់បំណុលជាលុយអឺរ៉ូ។ ឧទាហរណ៍ ករណីជំពាក់លុយថ្លៃទិញវត្ថុធាតុដើមពីបរទេស ដែលកិច្ចសន្យាគិតជាលុយអឺរ៉ូ។ បំណុលជាអឺរ៉ូនឹងត្រូវក្លាយជាបន្ទុកកាន់តែធ្ងន់ បើធៀបនឹងលុយក្រិកថ្មី ដែលមានតម្លៃថោក។ ដូច្នេះ វាអាចធ្វើឲ្យក្រុមហ៊ុនអស់ទាំងនេះត្រូវក្ស័យធន បិទទ្វារឈប់រកស៊ី ហើយបុគ្គលិកត្រូវអស់ការងារធ្វើ។ទាំងនេះគឺជាផលវិបាកអវិជ្ជមានក្នុងរយៈពេលខ្លី។ សម្រាប់រយៈពេលវែង ការចេញពីតំបន់អឺរ៉ូក៏អាចផ្តល់ផលវិជ្ជមានខ្លះដែរដល់ក្រិក។

    - ផលវិជ្ជមានសម្រាប់រយៈពេលវែង

    កាលណាក្រិកចាយលុយថ្មី ដែលមានតម្លៃថោកជាងលុយអឺរ៉ូបច្ចុប្បន្ន វាអាចជួយឲ្យក្រិកអាចបង្កើនការនាំចេញ ព្រោះទំនិញផលិតនៅក្រិកត្រូវមានតម្លៃថោកជាងពេលចាយលុយអឺរ៉ូ ដែលផ្តល់ភាពងាយស្រួលក្នុងការប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ ជាពិសេស ទីផ្សារអឺរ៉ុប។ កាលណាការនាំចេញកើនឡើង វាអាចជាកម្លាំងចលករមួយ ជំរុញកំណើនសេដ្ឋកិច្ច។នៅពេលមើលឃើញតម្លៃអចលនទ្រព្យ និងតម្លៃពលកម្មនៅក្រិកថោកជាងមុន (ព្រោះប្រាក់ខែ និងតម្លៃអចលនវត្ថុត្រូវគិតជារូបិយប័ណ្ណថ្មី ដែលថោកជាងលុយអឺរ៉ូបច្ចុប្បន្ន) ក្រុមហ៊ុនបរទេសអាចចាប់ផ្តើមចាប់អារម្មណ៍ក្នុងការចូលមកបោះទុនរកស៊ី បង្កើតរោងចក្រនៅក្នុងប្រទេសក្រិក ហើយបង្កើតការងារដល់ប្រជាជនក្រិក។

    រូបិយប័ណ្ណថ្មីថោកជាងអឺរ៉ូបច្ចុប្បន្ន ថ្លៃទំនិញ ថ្លៃបន្ទប់សណ្ឋាគារនៅក្រិក ក៏អាចមានតម្លៃថោកជាងពេលចាយលុយអឺរ៉ូ ដូច្នេះ ក្រិកអាចទាក់ទាញអ្នកទេសចរបរទេសបានច្រើនជាងមុន ហើយអាចបង្កើតការងារ បង្កើនប្រាក់ចំណូលដល់ប្រជាជនក្រិកបានច្រើនជាងមុន។ ក៏ប៉ុន្តែ បើទោះជាក្រិកអាចស្តារសេដ្ឋកិច្ចមកវិញបានមែន ក៏ត្រូវការចំណាយពេលយូរដែរ។ ទម្រាំដល់ពេលនោះ ប្រជាជនក្រិកប្រាកដជាត្រូវស៊ូទ្រាំពិបាកវេទនាមួយរយៈ។ 

សរុបអំពីគុណសម្បត្តិ និង វិបត្តិរបស់អឺរ៉ូ

    គុណសម្បត្តិអឺរ៉ូ

 • - ប្រាក់អឺរ៉ូត្រូវបានអនុវត្តជាមួយគោលដៅនៃការបង្កើតឲ្យមានស្តិរភាពសេដ្ឋកិច្ចនៅអឺរ៉ុប
 • - អឺរ៉ូបានធ្វើអោយមានកំណើនសេដ្ឋកិច្ចនៅទូទាំងអឺរ៉ុប និងបានផ្តល់ការរួមបញ្ចូលកាន់តេច្រើនក្នុងទីផ្សារហិរញ្ញវត្ថុ។ 
 • - រូបិយប័ណ្ណអឺរ៉ុបបានពង្រឹងវត្តមានរបស់អឺរ៉ុបនៅក្នុងសេដ្ឋកិច្ចពិភពលោកតាមរយៈរូបិយប័ណ្ណបម្រុង។
 • - អឺរ៉ូជួយបន្ធូរបន្ថយភាពប្រែប្រួលនៃអត្រាប្តូរប្រាក់ក្នុងចំណោមបណ្តាប្រទេសអឺរ៉ុបផ្សេងគ្នា។

    គុណវិបត្តិរបស់អឺរ៉ូ 

 • - ប្រាក់អឺរ៉ូបាននាំមកនូវបញ្ហាមួយចំនួនផងដែរ គឺប្រទេសជាសមាជិកមិនមានឯករាជ្យភាព លើគោលនយោបាយរូបិយប័ណ្ណផ្ទាល់ខ្លួន។
 • - គ្មានអ្នកផ្តល់ប្រាក់កម្ចីចុងក្រោយពេលវិបត្តិសេដ្ឋកិច្ចធ្លាក់ចុះខ្លាំង 
 • - ប្រាក់អឺរ៉ូបានយកអត្រាការប្រាក់ជាឧបករណ៍មួយនៃគោលនយោបាយសារពើពន្ធ ពោលគឺប្រសិនបើសេដ្ឋកិច្ចក្នុងស្រុកធ្លាក់ចុះយឺតៗ រដ្ឋាភិបាលក្នុងតំបន់មិនអាចកាត់បន្ថយអត្រាការប្រាក់ដើម្បីជំរុញកំណើនសេដ្ឋកិច្ចបានឡើយ។ 

 

ជំពូកទី២ អាស៊ាន

     អាស៊ានដែលមានឈ្មោះពេញថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ជាអង្គការដ៏ធំបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលមានសមាជិកសរុបចំនួន១០ប្រទេស។ អាស៊ានត្រូវបានបង្កើតឡើងតាមសសរស្ដម្ភចំនួនបី គឺ សហគមន៍សន្តិសុខនយោបាយអាស៊ាន(APSC) សហគមន៍សេដ្ឋកិច្ចអាស៊ាន(AEC) និងសហគមន៍សង្គមធម៌វប្បធម៌អាស៊ាន(ASCC)។ អង្គការកម្រិតតំបន់នេះបង្កើតឡើងនៅថ្ងៃទី៨ខែសីហាឆ្នាំ១៩៦៧ ដែលមានស្ថាបនិកចំនួន៥ប្រទេសគឺ ថៃ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហ្វីលីពីន និងសឹង្ហបុរី។ បន្ទាប់មកប្រទេសប្រ៊ុយណេបានចូលជាសមាជិកនៅឆ្នាំ១៩៨៤ វៀតណាមនៅឆ្នាំ១៩៩៥ ចំណែកឯប្រទេសឡាវនិងភូមានៅ១៩៩៧។ ដោយឡែកកម្ពុជាចូលជាសមាជិកអាស៊ានចុងក្រោយគេគឺនៅឆ្នាំ១៩៩៩។ 

ទិសដៅក្នុងការបង្កើតអាស៊ាន

 • លើកកម្ពស់ការធានានូវភាពសុខសាន្ត ប្រកបដោយចីរភាពរស់នៅ របស់ប្រជាជនអាស៊ានអោយបានសមរម្យ ដោយផ្តល់ឲ្យនូវលទ្ធភាពទទួលបានសមភាព ក្នុងការអភិវឌ្ឍចំពោះមនុស្ស សុខមាលភាពសង្គម និងភាពយុត្តិធម៌ ។
 • ចូលរួមថែរក្សា និងលើកកម្ពស់សន្តិភាព សន្តិសុខ ស្ថេរភាព និងពង្រឹងថែមទៀត នូវការឆ្ពោះទៅរកសន្តិភាពក្នុងតំបន់មួយជាក់លាក់។
 • រួមចំណែកលើកស្ទួយការអភិវឌ្ឍប្រកដោយនិរន្តរភាព ដើម្បីធានានូវការការពារបរិស្ថានក្នុងតំបន់ ការពារនិរន្តរភាពនៃធនធានធម្មជាតិ និងការអភិរក្សមរតកវប្បធម៌ ។
 • រួមបង្កើនភាពរឹងមាំក្នុងតំបន់ តាមរយៈការជំរុញឲ្យកាន់តែខ្លាំងថែមទៀត នូវសហប្រតិបត្តិការផ្នែកនយោបាយ សន្តិសុខ សេដ្ឋកិច្ច និងសង្គមវប្បធម៌។
 • ប្តេជ្ញាពង្រឹងលទ្ធិប្រជាធិបតេយ្យ លើកកម្ពស់អភិបាលកិច្ចល្អ និងនីតិរដ្ឋ ការពារ និងនូវសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន ដោយយកចិត្តទុកដាក់ចំពោះសិទ្ធិ និងការទទួលខុសត្រូវរបស់រដ្ឋដែលជាសមាជិកអាស៊ាន។
 • ពង្រីក និងអភិរក្សធនធានមនុស្ស តាមរយៈកិច្ចសហប្រតិបត្តិការជិតសិ្នទ្ធ ក្នុងការអប់រំ និងការសិក្សាក្នុងមួយជិវិត និងលើផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ដើម្បីផ្តល់ជូនប្រជាជនអាស៊ាន នូវការពង្រឹងសហគមន៍អាស៊ាន។

គោលការរណ៍ចំបងសំរាប់អាស៊ាន

 • ការគោរពគ្នាទៅវិញទៅមក ដោយឈរលើឯករាជ្យភាព អធិបតេយ្យ សមភាព និងបូរណភាពទឹកដី និងអត្តសញ្ញាណជាតិនៃប្រទេសនីមួយៗ។
 • សិទ្ធិរបស់រដ្ឋទាំងអស់ ត្រូវស្ថិតនៅក្នុងការដឹកនាំ នៃប្រទេសរបស់ខ្លួន ដោយមិនជ្រៀតជ្រែក និងឈ្លានពាន ឬគាបសង្កត់ ពីបណ្តាប្រទេសខាងក្រៅឡើយ។ ជាមួយគ្នានេះដែរ សមាជិកអាស៊ាន ក៏មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង នៃប្រទេសផងគ្នា និងព្រមចូលរួមដោះស្រាយ នូវការខ្វែងគំនិតគ្នា ឬដោះស្រាយជម្លោះ ដោយសន្តិវិធី លុបបំបាត់នូវការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងយោធា និងធ្វើកិច្ចសហការគ្នាប្រកបដោយប្រសិទ្ធិភាពខ្ពស់ រវាងរដ្ឋដែលជាសមាជិកអាស៊ាន។

×××× ហេតុអ្វីបានជារហូតមកដល់បច្ចុប្បន្នអាស៊ានមិនទាន់មានការបង្កើតរូបិយប័ណ្ណរួមមួយដូចនៅអឺរ៉ុប? 

    ការកត់ត្រារូបិយប័ណ្ណមួយដែលត្រូវបានប្រើប្រាស់ដោយរដ្ឋជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) មិនទាន់អាចធ្វើទៅបាននោះទេ។ លោកស្រី Helen De La Vega ជាជំនួយការកិច្ចការបរទេសទទួលបន្ទុកកិច្ចការអាស៊ាន បាននិយាយថាអាស៊ានមិនទាន់ត្រៀមខ្លួនដើម្បីចម្លងអ្វីដែលសហភាពអឺរ៉ុបបានធ្វើ។ 

    លោក ឌូឡាវ៉េហ្គា បាននិយាយនៅក្នុងបទសម្ភាសផ្តាច់មុខមួយជាមួយភ្នាក់ងារព័ត៌មានហ្វីលីពីននៅខាងក្រៅកិច្ចប្រជុំពិគ្រោះយោបល់អាស៊ាននៅមជ្ឈមណ្ឌលសន្និបាតអន្តរជាតិហ្វីលីពីនកាលពីខែ មីនា ដើមឆ្នាំ ២០១៧ ថា "សមាជិកភាគច្រើននៃអាស៊ាននៅតែចាត់ទុកថាជាប្រទេសកំពុងអភិវឌ្ឍន៍ ដូចជា ហ្វីលីពីន កម្ពុជា រៀតណាម ជាដើម គឺសុទ្ធសឹងជាប្រទេសកំពុងអភីវឌ្ឍន៍។

    លោកស្រី Helen De បាននិយាយថាសមាជិកសហភាពអឺរ៉ុបមានកំរិតស្មើគ្នានៃផលិតផលជាតិសរុបហើយពួកគេត្រូវបានចាត់ទុកថាជាប្រទេសអ្នកមាននៅក្នុងផ្នែកនៃពិភពលោក។ មុនពេលសមាគមផ្តល់ទម្ងន់ទៅលើបញ្ហាបង្កើតរូបិយប័ណ្ណរួមនេះជាដំបូងគឺគេមានបំណងឱ្យរដ្ឋសមាជិកស្ថិតក្នុងកម្រិតដូចគ្នានៃវឌ្ឍនភាពនិងការអភិវឌ្ឍន៍។

    ហេតុនេះហើយបានជានៅក្នុងអាស៊ានបានខិតខំប្រឹងប្រែងក្នុងការកាត់បន្ថយពន្ធលើទំនិញទាំងអស់ដើម្បីធ្វើឱ្យ មានតំលៃសមរម្យចំពោះអ្នកប្រើប្រាស់និងជួយសម្រួលដល់ការផ្ទេរបច្ចេកវិទ្យាដើម្បីជួយគ្នាទៅវិញទៅមកឱ្យកាន់តែលឿននិងប្រកួតប្រជែងនៅទូទាំងពិភពលោក។ ពួកគេក៏បានបន្ធូរបន្ថយការរឹតបន្តឹងទិដ្ឋាការក្នុងចំណោមប្រទេសជាសមាជិកដើម្បីជំរុញវិស័យទេសចរណ៍និងលើកកំពស់ហេដ្ឋារចនាសម្ព័ន្ធ។

    លោកស្រីបានបន្ថែមថាពិភពលោកទាំងមូលកំពុងតែពិនិត្យមើលការអភិវឌ្ឍនិងការផ្លាស់ប្តូររបស់អាស៊ានជាអ្នកដើរតួសេដ្ឋកិច្ចសកលដ៏សំខាន់។ លោកស្រី Helen De បាននិយាយថា "យើងមានគោលបំណងរួមមួយដើម្បីលើកកម្ពស់មិនត្រឹមតែពាណិជ្ជកម្មនិងទេសចរណ៍ ប៉ុណ្ណោះទេ តែថែមទាំងបង្កើនសន្តិសុខក្នុងតំបន់បង្កើនការផ្លាស់ប្តូរវប្បធម៌ជាមួយប្រទេសជាសមាជិកជាច្រើនទៀត" ដែលនឹងជំរុញជំហររបស់អាស៊ានជាគំរូនៃតំបន់។ 

×××× បើតាមការយល់ឃើញរបស់លោក/កញ្ញា តើមានកត្តាអ្វីខ្លះដែលមិនអាចបង្កើតអោយមានរូបិយប័ណ្ណរួមនៅតំបន់អាស៊ាន? 

    បើតាមការបកស្រាយឃើញថាសហគមន៍អាស៊ាន មិនអាចនឹងមានរូបិយប័ណ្ណរួមនោះទេ ហើយកត្តាដែលមិនអាចបង្កើតអោយមានរូបិយប័ណ្ណរួមនោះគឺ៖ 

    ១. ប្រទេសអាស៊ានមានភាសាប្រើប្រាស់រហូតដល់ ១០ ភាសាខុសៗគ្នា 

    ២. អាស៊ានមានវប្បធម៌ខុសគ្នា

    ៣. ប្រទេសអាស៊ានរត់ប្រណាំងអាវុធដើម្បីធ្វើបងធំក្នុងតំបន់ 

    ៤. អាស៊ានមានបងធំផ្សេងៗគ្នា

    ៥. ប្រទេសដែលជាសមាជិកអាស៊ាន មានប្រទេសរីកចំរើនខ្លាំង និងប្រទេសដែលក្រីក្រហួស ដែលបង្កើតអោយមានគំលាតរវាងអ្នកមាន និងអ្នកក្រខ្លាំង។

    ៦. វិស័យអប់រំខុសគ្នា 

    ៧. ប្រទេសអាស៊ានទាំង ១០ ទីផ្សារ សេដ្ឋកិច្ច នយោបាយ ការទូត ខុសគ្នាគ្មានកន្លែងរួមគ្នាទេ មានន័យថាពួកប្រទេសជាសមាជិកគិតតែផលប្រយោជន៍រៀងៗខ្លួន។

×××× ដោយហេតុមើលឃើញថាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) មិនទាន់បានត្រៀមខ្លួនរួចរាល់ក្នុងការបង្កើតរូបិយប័ណ្ណរួម និងក្នុងនោះក៏មានចំនុចខុសគ្នាជាច្រើនផងដែរ។ តើទៅថ្ងៃអនាគត ASEAN អាចនឹងបង្កើតអោយមានការប្រើប្រាស់រូបិយប័ណ្ណរួមតែមួយបានដែរឬទេ? 

    មូលដ្ឋានគ្រឹះនៃសហគមន៍សេដ្ឋកិច្ចអាស៊ាន គឺបង្កើតអោយមានសមាហរណកម្មសេដ្ឋកិច្ចនៅក្នុងឆ្នាំ ២០១៥ ដោយមិនមានជាគោលនយោបាយណាមួយថានឹងបង្កើតជាសមាហរណកម្មរូបិយវត្ថុនោះទេ។ អ្នកខ្លះគិតថាសមាហរណកម្មសេដ្ឋកិច្ចនឹងនាំមកនូវសមាសភាពរូបិយវត្ថុដូចដែលបានធ្វើនៅក្នុងករណីអឺរ៉ុប។ តាមរយៈព្រឹត្តិការណ៍ថ្មីៗវាច្បាស់ណាស់ថាគំរូអឺរ៉ុបត្រូវការការពិចារណាខ្លះៗហើយថាជំហានណាមួយឆ្ពោះទៅសមាហរណកម្មរូបិយវត្ថុអាស៊ានគួរតែត្រូវបានប្រុងប្រយ័ត្ន។

    សំណួរដំបូងដែលទាក់ទងនឹងការធ្វើសមាហរណកម្មរូបិយវត្ថុគឺច្បាស់ថាតើផលប្រយោជន៍អ្វីដែលវានឹងទទួលបាន។ អត្ថប្រយោជន៍នៃការមានរូបិយប័ណ្ណតែមួយត្រូវបានគេចាត់ទុកថាជាចំណាយប្រតិបត្តិការតិចជាង កាត់បន្ថយអត្រាប្តូរប្រាក់ និងស្ថេរភាពថ្លៃ។ លើសពីនេះទៀតវាជាការទាក់ទាញក្នុងការគិតថារូបិយប័ណ្ណអាស៊ានតែមួយនឹងក្លាយជារូបិយប័ណ្ណដ៏សំខាន់មួយនៅក្នុងពិភពលោកនិងបង្កើនតួនាទីរបស់អាស៊ានជាអ្នកលេងមួយនៅក្នុងសកលលោក។

    ខណៈដែលអត្ថប្រយោជន៍នៃការធ្វើសមាហរណកម្មពាណិជ្ជកម្មអាចនឹងទទួលបានដោយមិនមានតម្រូវការជាមុនច្រើននោះអត្ថប្រយោជន៍នៃការធ្វើសមាហរណកម្មរូបិយវត្ថុជាពិសេសរូបិយប័ណ្ណតែមួយគឺពិបាកក្នុងការសំរេចបាន។ នៅពេលដែលប្រទេសចូលសហភាពរូបិយវត្ថុពួកគេបោះបង់អំណាចនៃគោលនយោបាយរូបិយវត្ថុរបស់ខ្លួន។ ដូច្នេះពួកគេត្រូវទទួលយកអត្រាការប្រាក់កំណត់ដោយធនាគារកណ្តាលក្នុងតំបន់ហើយមិនអាចប្រើអត្រាការប្រាក់ដើម្បីធ្វើឱ្យវដ្ដអាជីវកម្មរបស់ពួកគេរលូនបានទេ។ ដូច្នេះលក្ខណៈវិនិច្ឆ័យដំបូងសម្រាប់តំបន់រូបិយប័ណ្ណដ៏ល្អប្រសើរមួយ គឺថាបណ្តាប្រទេសនៅក្នុងតំបន់រូបិយប័ណ្ណអនុវត្តតាមវដ្តអាជីវកម្មស្រដៀងគ្នា។ លក្ខណៈវិនិច្ឆ័យសំខាន់ៗដទៃទៀតរួមមានស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចនិងកម្រិតអភិវឌ្ឍន៍សេដ្ឋកិច្ចស្រដៀងគ្នា។

    តំបន់អឺរ៉ូច្បាស់ជាមិនបានបំពេញតាមលក្ខណៈវិនិច្ឆ័យទាំងនេះ។ មានភាពខុសគ្នាធំរវាងប្រទេសដែលមានភាពចាស់ទុំនៃប្រទេសបារាំង អាឡឺម៉ង់ និង Benelux បើប្រៀបធៀបទៅនឹង អៀរឡង់ ក្រិក ព័រទុយហ្គាល់ និងអេស្តូនី។ អស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចរបស់ក្រុម នេះបានបង្ហាញខ្លួននៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ យើងអាចមើលឃើញថា ប្រទេសដែលមានសេដ្ឋកិច្ចដល់កំពូលដូចជា បារាំង អាឡឺម៉ង់ ជាដើមនោះត្រូវកាត់បន្ថយកម្រិតសេដ្ឋកិច្ចព្រោះតែមានប្រទេសខ្លះ ដូចជាក្រិចជាដើមនៅមានសេដ្ឋកិច្ចទាបពេកនៅក្នុងតំបន់។ 

    មួយវិញទៀតនៅក្នុងបណ្តាប្រទេសអាស៊ានឃើញថាលក្ខណះសេដ្ឋកិច្ចត្បិតតែមានគំលាតគ្នាខ្លះក៏ពិតមែន តែប្រទេសជាសមាជិកហាក់ជាប្រទេសដែលមានជំនាញខុសៗគ្នាដែលត្រូវបំពេញអោយគ្នា ឬជាប្រទេសដែលសម្បូរទៅដោយវត្ថុធាតុដើមផ្សេងៗពីគ្នា។ ប្រទេសភាគច្រើននៅអាស៊ានមិនទាន់ឈានដល់ភាពចាស់ទុំខាងសេដ្ឋកិច្ច។ សម្រាប់បណ្តាប្រទេសមួយចំនួនមានកន្លែងជាច្រើនសម្រាប់ការរីកចម្រើនហើយមួយចំនួនកំពុងរីកលូតលាស់យ៉ាងឆាប់រហ័ស។ ចុងក្រោយនោះប្រសិនជាមានការប្រើប្រាស់រូបិយប័ណ្ណតែមួយកើតឡើងនៅក្នុងតំបន់អាស៊ានដោយជោគជ័យវិញនោះ គឺពិតណាស់ជារឿងដែលគួរអោយសប្បាយចិត្តបំផុត។ 

×××× ដោយឃើញថាមានកត្តាជាច្រើនដែលអាចរាំងស្ទប់មិនអោយមានការបង្កើតរូបិយប័ណ្ណរួមនៅអាស៊ាន ក្នុងនោះក៏មានកត្តាមួយដែលសម្ខាន់គឺ ប្រទេសជាសមាជិកខ្លះមានកម្រិតសេដ្ឋកិច្ចខ្ពស់ហួស និងខ្លះក៏ទាបហួស។ តើ ASEANមានគោលការណ៍ដូចម្តេចដើម្បីអោយប្រទេសជាសមាជិកមានសេដ្ឋកិច្ចស្មើរគ្នា និងឈាមដល់ការបង្កើតរូបិយប័ណ្ណរួម? 

    បើតាមគោលបំណង និងគោលការណ៍ នៃធម្មនុញ្ញ នៃ សមាគមប្រជាជាតិអាស៊ីអាគ្នេហ៍ យើងឃើញថាមានចំនុចមួយចំនួនក្នុងចំណោមចំនុចធំៗទាំង១២ ដែលចែងឡើងដើម្បីអោយប្រទេសជាសមាជិកមានសេដ្ឋកិច្ចស្មើរគ្នាគឺ៖

+ លើកកម្ពស់ភាពរឹងមាំនៃតំបន់ តាមរយៈការជំរុញឲ្យកាន់តែខ្លាំងថែមទៀតនូវសហប្រតិបត្តិការ ផ្នែកនយោបាយ- សន្តិភាព សេដ្ឋកិច្ច និងសង្គម- វប្បធម៌។ 

+ បង្កើតទីផ្សាររួមមួយ និងមូលដ្ឋានផលិតកម្មរួម ដែលមានស្ថិរភាព វិបុលភាព មានការប្រកួតប្រជែងខ្ពស់ និងសមាហរណកម្មសេដ្ឋកិច្ចជាមួយនឹងការសម្របសម្រួលដ៏មានប្រសិទ្ធភាព សម្រាប់ពាណិជ្ជកម្ម និងការវិនិយោគ ដែលក្នុងនោះមានលំហូរដោយសេរីនូវទំនិញ សេវាកម្ម និង វិនិយោគ សម្រួលចលនាពាណិជ្ជករ អ្នកមានវិជ្ជាជីវៈ អ្នកមានទេពកោសល្យ និងពលករ និងលំហូរដោយម្ចាស់ការនៃទុន។ 

- នៅក្នុងទិដ្ឋភាពទូទៅវិញនោះ គឺ អាស៊ានបានខិតខំប្រឹងប្រែងក្នុងការកាត់បន្ថយពន្ធលើទំនិញទាំងអស់ដើម្បីធ្វើឱ្យ មានតំលៃសមរម្យចំពោះអ្នកប្រើប្រាស់និងជួយសម្រួលដល់ការផ្ទេរបច្ចេកវិទ្យាដើម្បីជួយគ្នាទៅវិញទៅមកឱ្យកាន់តែលឿននិងប្រកួតប្រជែងនៅទូទាំងពិភពលោក។ ក្នុងនោះផងដែរក៏មាន ការបន្ធូរបន្ថយការរឹតបន្តឹងទិដ្ឋាការក្នុងចំណោមប្រទេសជាសមាជិកដើម្បីជំរុញវិស័យទេសចរណ៍និងលើកកំពស់ហេដ្ឋារចនាសម្ព័ន្ធ។

××× ប្រសិនបើមានការបង្កើតរូបិយប័ណ្ណថ្មីដោយអោយប្រើប្រាស់ជារួមមួយនៅអាស៊ានដូចជានៅអឺរ៉ុបតើនឹងមានអ្វីកើតឡើងទៅលើបណ្តាប្រទេសជាសមាជិកក៏ដូចជានៅក្នុងនោះមានប្រទេសកម្ពុជាយើងផងដែរ? 

    ប្រសិនបើមានការបង្កើតអោយមានការប្រើប្រាស់រូបិយប័ណ្ណថ្មីមួយជារួមនៅក្នុងតំបន់អាស៊ាន ដូចជានៅក្នុងតំបន់អឺរ៉ុបដែលមានចាយប្រាក់អឺរ៉ូនោះ ដំបូងបំផុតដែលប្រទេសជាសមាជិកត្រូវគិតទុកមុននោះគឺទៅលើចំនុចពីរ  ទី១ ប្រសិនបើរូបិយប័ណ្ណដែលបង្កើតថ្មីនោះមានតម្លៃថោកជាងរូបិយប័ណ្ណនោះក្នុងតំបន់ និង ទី២ ប្រសិនបើរូបិយប័ណ្ណដែលបង្កើតថ្មីនោះមានតម្លៃថ្លៃជាងរូបិយប័ណ្ណនៅក្នុងតំបន់។ 

១. ប្រសិនបើរូបិយប័ណ្ណដែលបង្កើតថ្មីនោះមានតម្លៃថោកជាងរូបិយប័ណ្ណនៅក្នុងបណ្តាប្រទេសក្នុងតំបន់នោះព្រឹត្តិការណ៍ដែលកើតមានឡើងគឺ៖ 

    ប្រទេសនោះនឹងជួបវិបត្តិអតិផរណា គឺត្រូវចំណាយប្រាក់ច្រើនដើម្បីទិញបាននូវទំនិញដដែលឃើញថាតម្លៃរូបិយប័ណ្ណថ្មីនោះថោក។ ត្បិតតែការបង្កើតរូបិយប័ណ្ណថ្មីរួមគ្នាអាចថារួចពន្ធក៏ពិតមែន តែទំនិញសព្វមុខ ជាពិសេសទំនិញនាំចូលពីបរទេសនឹងត្រូវកើនឡើងថ្លៃកប់ពពក។ ហេតុនេះការរស់នៅប្រចាំថ្ងៃរបស់ប្រជាជននឹងជួបការលំបាក។ 

    ក្រុមហ៊ុនឯកជនត្រូវក្ស័យធនដោយសារបំណុលកើនឡើង ទោះបីជារូបិយប័ណ្ណថ្មីត្រូវដាក់ឲ្យធ្វើចរាចរណ៍នៅលើទីផ្សារហើយក៏ដោយ ក៏នៅតែមានក្រុមហ៊ុនឯកជននៅតាមបណ្តាប្រទេសជាសមាជិកដែលធ្លាប់មានរូបិយប័ណ្ណថ្លៃទាំងនោះជួបនូវវិបត្តិបំណុលកាន់តែខ្លាំង។ ដោយសារតែកាលដើមឡើយបំណុលនៅតិចព្រោះរូបិយប័ណ្ណថ្លៃ តែក្រោយមករូបិយប័ណ្ណថោក ទិន្នន័យនៃបំណុលកាន់តែខ្ពស់។ 

ឧទាហរណ៍ ករណីជំពាក់លុយថ្លៃទិញវត្ថុធាតុដើមពីបរទេស ដែលកិច្ចសន្យាគិតជាលុយរៀល បំណុលជារៀលនឹងត្រូវក្លាយជាបន្ទុកកាន់តែធ្ងន់ បើធៀបនឹងលុយថ្មី ដែលមានតម្លៃថោកជាង។

២.  ប្រសិនជាតម្លៃរូបិយប័ណ្ណថ្មីនេះមានតម្លៃថ្លៃជាងតម្លៃរូបិយប័ណ្ណនៃបណ្តាប្រទេសក្នុងតំបន់នោះប្រទេសជាច្រើនដែលមានរូបិយប័ណ្ណដែលមានតម្លៃទាបនឹងជួបនូវវិបត្តិមួយចំនួនផងដែរ ដែលយើងអាចធៀបទៅនឹងប្រទេសក្រិកដែលយើងធ្លាប់បានដឹងរួចមកហើយ។ 

    ពោលគឺនៅពេលដែលក្រិកចាប់ផ្តើមទទួលប្រើប្រាស់រូបិយប័ណ្ណថ្មីនោះគឺក្រិកចាប់ផ្តើមកើតមាននូវវិបត្តិបំណុល ជាពិសេសនោះគឺអត្រាអ្នកអត់ការងារធ្វើបានកើនឡើងជាលំដាប់ រហូតដល់អត្រានេះកើតឡើងដល់ទៅ ២៤ % នៅក្នុងឆ្នាំ ២០០៨។ នេះអាចថាបណ្តាលមកពីប្រទេសនេះពឹងផ្អែកទៅលើវិស័យធំមួយដែលជាវិស័យទេសចរណ៍ គឺមានន័យថា ចំនួនភ្ញៀវទេចរណ៍បានថយចុះ ការផលិតផលក៏ថយចុះ ការប្រើប្រាស់ក៏ថយចុះ នោះការប្រើប្រាស់កម្លាំងពលកម្មក៏ត្រូវបានកាត់បន្ថយផងដែរ។

    បើយើងក្រលែកមកមើលប្រទេសកម្ពុជាយើងវិញប្រើប្រាស់រូបិយប័ណ្ណថ្មីដែលមានតម្លៃថ្លៃជាងរូបិយប័ណ្ណចាស់វិញនោះ ប្រទេសយើងអាចនឹងមាននិកម្មភាពដូចប្រទេសក្រិកក៏ថា បាន ដោយសារតែប្រទេសយើងជាប្រទសយើងមានវិស័យទេសចរណ៍ជាវិស័យធំមួយផងដែរ។ មួយវិញទៀតប្រសិនជារូបិយប័ណ្ណថ្មីនោះថ្លៃហើយប្រាប់ខែអប្បបរមារបស់ប្រទេសយើងនៅទាប វានឹងត្រូវចំណាយច្រើនជាមិនខាន។

    បើយើងមើលទៅលើវិស័យធនាគារវិញនោះច្បាស់ជាមានភាពច្របូកច្របល់ជាមិនខាន ដោយត្រូវប្រតិបត្តិការរូបិយប័ណ្ណថ្មីហេតុនេះគោលនយោបាយរូបិយវត្ថុជាដើមក៏ត្រូវធ្វើទៅតាមគោលការណ៍របស់អាស៊ានផងដែរ ធ្វើអោយពិបាកក្នុងការគ្រប់គ្រងចលនាសាច់ប្រាក់។ ហើយធនាគារយ៉ាងហោចណាស់ក៏ត្រូវប្រើប្រាស់ពេលពី ៦ ទៅ ៧ ខែដែរដើម្បីអោយមានស្ថេរភាពឡើងវិញក្នុងប្រព័ន្ធប្រតិបត្តិការរបស់ខ្លួន៕ 

ស្រាវជ្រាវដោយ៖ ក្រុមនិស្សិតបរិញ្ញាបត្រសេដ្ឋកិច្ច នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច

EU Bond Yields 2010 – 2014 

ឧបត្ថម្ភការស្រាវជ្រាវដោយ ៖ 

វីតាមង្គល

    
 

 

 

ចូលចិត្តអត្ថបទ សូមចុច Share ដើម្បីចែករំលែក

Loading...
Loading...